សហរដ្ផអាមេរិកនិងប្រទេសនានានៅលើពិភពលោក ថ្កោលទោសចំពោះអំពើហិង្សាក្នុងប្រទសថៃ
ក្បួនដង្ហែរដែលមានមនុស្សរាប់រយនាក់
ថៃនៅតែបន្តធ្វើបាតុកម្ម
ប្រទេសអាមេរិកនិងសកលលោកនានានៅលើពិភពលោក ថ្កោលទោសចំពោះអំពើហិង្សាក្នុងប្រទសថៃ ដែលធ្វើអោយមនុស្សស្លាប់យ៉ាងហោចណាស់ក៍ ៧នាក់និង៨១នាក់បានរងរបួសក្នុងរយះពេលតែ១៨ម៉ោងកាលពីម្សិលមិញនេះ។
សូមជំរាបថាក្នុងការបង្រ្គាបកាលពីម្សិលមិញមានអ្នកការសែតខ្លះបានស្លាប់ និងរងរបូសផងដែរដោយសារតែគ្រាប់កាំភ្លើង។មន្រ្តីអ្នកនាំពាក្យក្រសួងអាមេរិក លោក Gordon Duguid បានថ្លែងថារដ្ផាភិបាលក្រុងវ៉ាស៊ីនតោន សូមថ្កោលទោសចំពោះទង្វើរនោះ ហើយសូមអំពាវនាវបណ្តាមេដឹកនាំ
ទាំងនោះនិងក្រុមអ្នកនយោបាយប្រឆាំងប្រាប់ទៅអ្នកគាំទ្ររបស់ខ្លួនបញ្ឈប់អំពើបែបនោះ។ ជាមួយគ្នានោះដែរអង្កការសហប្រជាជាតិ ក៍សម្ដែងភាពខ្វល់ខ្វាយជុំវិញអំពើហិង្សានោះ។
មន្រ្តីអ្នកនាំពាក្យអង្កការសហប្រជាជាតិ លោក Matin Nesirky បានថ្លែងថាភាគគីវិវាទថៃត្រូវបញ្ឈប់អំពើហិង្សាហើយ ត្រូវរកវិធានការដោះស្រាយដោយសន្តិវិធី។ ចំនែកសហភាពអ៊ឺរ៉ុប ក៍បានបញ្ចេញប្រតិកម្មជុំវិញបញ្ហាហឹង្សាក្នុងប្រទេសថៃនោះដែរ។
ប្រធានសហភាពអ៊ឺរ៉ុបលោក Jerzy Buzek បានថ្លែងក្នុងសេចក្តីរាយការណ៍របស់លោកថាឈាមហូរស្រោចកណ្ដាលក្រុងបាងកកមានច្រើនណាស់
ហើយលោកសង្យឹមថាការប្រឈមមុខជាមួយអំពើហឹង្សារវាងកំលាំងរដ្ផាភិបាលជាមួយនិងក្រុមបាតុករនិងអាចឈានទៅរកការបញ្ចប់មួយជាចុងក្រោយ។ ដោយឡែកប្រទេសនានានៅលើសកលលោក ដូច :ជាកម្ពុជា ឥណ្ឌូនេស៊ី សឹង្ហបុរី ប្រេស៊ីល ហូឡង់ ។ល។ បានសម្ដែងការព្រួយបារម្ភដូចគ្នាហើយសង្ឃឹមថាការដោះស្រាយដោយសន្តិវិធីនិងត្រូវបានធ្វើ
ឡើងដើម្បីបញ្ចៀសអំពើហិង្សានោះ។
ឈាមហូរដូចទឹកនៅបាងកក
ឈាមហូរដូចទឹកនៅបាងកក
Saturday, August 28, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment